នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧
ខែតុលា គ.ស.២០២៤ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
អមដោយមន្ត្រី០១រូប បានចូលរួមវេទិកាជាតិគណនេយ្យ ២០២៤
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។